Header Ads

ad

៩​ឆ្នាំ​ មាស សាលី ​ត្រូវធ្វើគរថ្លង់ តែ​ពេល​ សេរីមន្ត​ ចេញ​ពី​សាន់ដេ​ ទើប​លោក​ធ្លាយ​រឿង​មក​អស់

នៅ​ឆ្នាំ​២០០៧​លោក​ មាស សាលី ​គឺ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម ​សាន់ដេ​ ហើយ​លោក​ក៏​ជា​អ្នក​ធ្វើ​ឲ្យ​ផលិតកម្ម​មួយ​នេះ​មាន​ឈ្មោះ​ល្បី​លើ​ទីផ្សារ​ផង​ដែរ​ ប៉ុន្តែ​នៅ​ពេល​លោក​ ខេមរៈ សេរីមន្ត​ ចេញ​​ពី​ U2​ ទៅ​ជ្រក​ក្នុង​ទ្រនំ​ជា​មួយ​គ្នា​ មាស សាលី ​ត្រូវ​ស្ងប់ស្ងាត់ ​ព្រោះ​តែ​ សាន់ដេ​ លែង​លើក​ស្ទួយ​។បញ្ហា​នេះ​លោក​សុខចិត្ត​ខាំ​មាត់​សង្កត់​ចិត្ត​ជ្រើស​យក​វិធី​គថ្លង់​ជា​ត្រីមុខ​។ ទើប​តែ​ពេល​ សេរីមន្ត​ ចេញ​ទៅ ​ហង្សមាស ​មាស​សាលី​ ចេញ​មុខ​ទម្លាយ​ប្រាប់​រឿងរ៉ាវ​អយុត្តិធម៌​សម្រាប់​លោក​អស់​រយៈពេល​៩​ឆ្នាំ​។

លោក​ មាស​ សាលី ​បាន​ប្រាប់​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube​ ថា ​ចាប់​ពី​ឆ្នាំ​២០០៥​ ផលិតកម្ម​ សាន់ដេ ​ល្បី​ខ្លាំង​ តាម​រយៈ​បទ​ចម្រៀង​របស់​លោក​ជា​បន្តបន្ទាប់​ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០៧​ ពេល​ដែល​ សាន់ដេ ​មាន​វត្តមាន​លោក​ ខេមរៈ សេរីមន្ត​ លោក​មាន​ឱកាស​ល្បី​បាន​តែ​មួយ​ឆ្នាំ​ទៀត​ទេ​ គឺ​ក្នុង​វ៉ុល​ចូល​ឆ្នាំ។ ​ក្រោយ​មក​លោក​ត្រូវ​ស្ងប់ស្ងាត់​តែម្ដង​ ព្រោះ​តែ​មិនសូវ​មាន​បទចម្រៀង​ចេញ​លើ​ទីផ្សារ​ ​គឺ​ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​ជា​ពីរ​ទៅ​បី​បទ​តែប៉ុណ្ណោះ។​

លោក ​មាស សាលី ​បន្ត​ថា​ បញ្ហា​នេះ​មិនមែន​លោក​មិន​អន់​នោះ​ទេ ​ ព្រោះ​បទចម្រៀង​យើង​ធ្លាប់​មាន​ច្រើន​ បែរ​មក​ជា​មាន​តិចតួច​ ហើយ​ការ​ថត​MV ​ ក៏​ទម្លាក់​គុណភាព​ គឺ​បទ​គ្រោង​ថត​យក​ល្អ​មួយ​រយ​ភាគរយ​ មក​នៅ​សល់​តែ​ប្រមាណ​ជា​ពី​៤០​ ទៅ​៥០​ ភាគ​រយ​ប៉ុណ្ណោះ ​ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​បទ​លោក ​គេ​ឆាប់​ធុញទ្រាន់​បណ្ដាល​ឲ្យ​ប្រិយភាព​លោក​ស្ងាត់​ចាប់​ពី​ពេល​នោះ​មក។​

អតីត​តារា​ចម្រៀង​កំពូល​របស់​ សាន់ដេ ​បន្ត​ថា​ ប៉ុន្មាន​ឆ្នាំ​មុន​លោក​មិន​អាច​បញ្ចេញ​មតិ​អ្វី​ទាំង​អស់​ គឺ​បាន​ត្រឹម​តែ​យក​ហេតុផល​មិន​និយាយ​មក​ដាក់​ក្នុង​ខ្លួន​ អស់​រយៈពេល​៩​ ឆ្នាំ​។ លោក​បន្ត​ថា​​ ការ​ដែល​លោក​ចេញមុខ​និយាយ​ការងារ​ពី​អតីតកាល​នៅ​ពេល​នេះ​មិនមែន​មក​ពី​លោក​ សេរីមន្ត​ ចេញ​ទៅ ​ហង្សមាស ​ហើយ​ ទើប​លើក​ឡើង​នោះ​ទេ​ គឺ​លោក​យល់ថា​ដល់​ពេល​ត្រូវ​និយាយ​ គាប់​ជូន​​មាន​អ្នក​សួរ​នាំ​​ច្រើន​ផង​នោះ​លោក​ក៏​សម្រេច​ចិត្ត​ទម្លាយ​ចេញ​តែម្ដង​ទៅ។​​