គ្រាន់តែចង់ផ្ញើលុយឲ្យកូនរៀន ត្រូវបុគ្គលិកធនាគារស្រីស្អាតដេញចេញ ហើយមើលងាយថាក្រទៀតផង
ថៃ៖ ថ្មីៗនេះមានរឿងរ៉ាវដ៏ក្ដៅមួយដោយអ្នកលេងហ្វេសប៊ុកនាំគ្នាស៊ែរយ៉ាងច្រើន ដោយបុរសសុំទានម្នាក់បីកូនតូចទៅផ្ញើលុយនៅធនាគារដើម្បីជាទុនក្នុងការសិក្សានៅធនាគារមួយកន្លែង ប៉ុន្ដែខាងបុគ្គលិកមិនបម្រើសេវាកម្មឲ្យ ថែមទាំងមើលងាយមើលថោកនិយាយថាក្ររហាម អាវមិនអាវខោមិនខោទៀតផង ក្រោយមកសន្តិសុខដែលយាមប្រចាំនៅទីនោះបានអូសឪពុកនិងកូនតូចចេញទៅ នៅចំណោមមុខភ្ញៀវយ៉ាងច្រើនដែលមកធ្វើសេវាកម្មនៅទីនោះផងដែរ។

លោកឪពុក អាយុ៤៧ ឆ្នាំ មានឈ្មោះថា ភុងផាត់ ព្រមទាំងបីកូន បាននិយាយហេតុការណ៍ឲ្យស្ដាប់ទាំងទឹកភ្នែក ដោយនៅព្រឹកថ្ងៃនេះខ្លួននិងកូនប្រុសបានយកលុយចំនួន ២០០០ បាត(ប្រហែល ២៤៨.០០០រៀល) ដែលសន្សំមកជាយូរហើយរកដោយសុចរិត ដើម្បីជាទុនការសិក្សាទុកឲ្យកូនបានរៀនខ្ពង់ខ្ពស់ក្នុងអនាគត មិនចង់ឲ្យលំបាកដូចឪពុក ទើបខ្លួនបានដើរទៅធនាគារមួយកន្លែង ដើម្បីបើកបញ្ជី ។

ប៉ុន្ដែត្រូវបុគ្គលិកស្រីស្អាតម្នាក់មើលលើមើលក្រោមតាំងពីដើរចូលមករហូតដល់កន្លែងអង្គុយ នាងមានការស្អប់ខ្ពើមមិនពេញចិត្តថែមទាំងដេញឲ្យទៅផ្ទះ ឲ្យទៅងូតទឹកមុននឹងមកផ្ញើលុយ ព្រោះធុំក្លិនស្អុយពេញធនាគារ ហើយថែមទាំងជេរមើលងាយថាក្ររហាមទៀតផង សន្សំលុយបានមិនបាច់មកផ្ញើធនាគារទេ រំខានដល់អ្នកដទៃព្រមទាំងមើលងាយគ្រប់សារពើ រហូតដល់សន្ដិសុខអូសខ្លួននិងកូនគ្រវែងចេញទៅក្រៅធនាគារ នៅមុខចំណោមភ្នែកប្រជាជនដែលមកធ្វើសេវាកម្ម វាជារឿងគួរឲ្យអាម៉ាស់បំផុតក្នុងជីវិត ហើយស្ទើរមិនជឿថាធនាគារដែលមានឈ្មោះល្បី ធ្វើដាក់បែបនេះសោះ។


Post a Comment