Header Ads

ad

ខេមរៈ សេរីមន្ត ចេញពីសាន់ដេ ចូលជាសមាជិកចម្រៀងថ្មីនៅក្នុងផលិតកម្ម ហង្សមាស (មានវីដេអូ)



ប្រិយមិត្តពិតជាជ្រាបរួចមកហើយថាលោក ខេមរៈ សិរីមន្ត ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងជាតារាចម្រៀងដែលកំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ ដោយមួយរយៈចុងក្រោយនេះត្រូវបានមហាជនសង្កេតថាលោកពុំសូវបានបញ្ចេញចម្រៀងថ្មីទាល់តែសោះ ដោយលោកតែងតែត្រូវបានគេអញ្ជើញទៅច្រៀងនៅក្រៅប្រទេស។






ប៉ុន្តែស្រាប់តែលោកធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយមុននេះបន្តិចហ្វេសប៊ុកផេករបស់ផលិតកម្ម រស្មីហង្សមាស បានធ្វើការស្វាគមន៍លោកចូលជាសមាជិកថ្មីរបស់ ហង្សមាស។ រួមជាមួយនឹងបទចម្រៀងថ្មីដែលមានចំណងជើង ស្ទឹងត្រែងបងអើយ៕