ផ្ទុះប្រពន្ធស្របច្បាប់នាយក្រឹម ច្រឡោតប្តឹងស្រីលាភរឿងមានកូន
ភ្នំពេញ៖ ច្រើនខែហើយដែលធ្លាយដំណឹង តារាកំប្លែងស្រីក្នុងក្រុមនាយក្រឹម ស្រីលាភ មានផ្ទៃពោះកូនភ្លោះ ប៉ុន្តែមិនត្រូវបានទម្លាយ ឪពុកកូនក្នុងផ្ទៃជានរណា ខណៈការសន្និដ្ឋានថា គ្មាននរណាក្រៅពី នាយ ក្រឹម។

ដែលទើបតែថ្មីៗក៏ផ្ទុះថា ភរិយាស្របច្បាប់នាយ ក្រឹម កំពុងត្រឡោតខឹងរឿងស្រីលាភ មានកូន នឹងបានដាក់ពាក្យប្តឹងទៅតុលាការទៀតផង។


នៅព្រឹកថ្ងៃទី២៥ខែសីហា បណ្តាញសង្គមផ្សព្វផ្សាយថា ភរិយាស្របច្បាប់របស់តារាកំប្លែងល្បីឈ្មោះនាយក្រឹម បានចេញមុខចោទប្រកាន់តារាកំប្លែងស្រីវ័យក្មេងដៃគូនាយក្រឹម គឺកញ្ញាស្រីលាភ ហៅនាងព្រលិត ថា បានដណ្តើមប្តីរបស់គាត់ (នាយក្រឹម) លួចទាក់ទងគ្នារហូតមានផ្ទៃពោះកូនភ្លោះ៥ខែព្រមទាំងបង្ខំឱ្យនាយក្រឹម លែងលះគាត់ជាប្រពន្ធទៀត ទើបគាត់កើតទុក្ខមិនសុខចិត្ត ក៏សម្រេចដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីឱ្យច្បាប់ជួយរកយុត្តិធម៌។

ជាមួយគ្នានោះក៏មានការបញ្ជាក់ថា អ្នកស្រីវង់ ឡុងមុន្នី ជាភរិយាស្របច្បាប់របស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងល្បីល្បាញ បានរៀបរាប់ទាំងឈឺចាប់ថា អ្នកស្រីពិតជាមានការសោកស្តាយណាស់ ដែលខំចំណាយពេលវេលាជួយយឹតយោងនាងគង់ ច័ន្ទស៊ីណា ហៅស្រីលាភ ឱ្យផុតពីភក់ជ្រាំ បានចូលលេងកំប្លែងជាមួយនឹងស្វាមី រហូតបានល្បីឈ្មោះ បែរជាលួចយកប្តីគាត់ជាមេក្រុមទៅវិញ ថែមទាំងថ្លើមធំដើរបរិហារកេរ្តិ៍បង្កើតរឿងអាស្រូវដល់គ្រួសារអ្នកស្រីទៀតផង។

ចំពោះរឿងថា ស្រីលាភ មានផ្ទៃពោះកូនភ្លោះត្រូវបានទម្លាយជាសាធារណៈ ខណៈស្រីលាភ ក៏បានពោលប្រាប់អ្នក គាំទ្រក្នុងហ្វេសប៊ុកថា កូនក្នុងផ្ទៃមានអាយុ៥ខែហើយ ។ ប៉ុន្តែដោយឡែកព័ត៌មានផ្ទុះថា ប្រពន្ធនាយ ក្រឹម កំពុងខឹងច្រឡោតនិងស្រីលាភ លួកថ្មើមនោះ នៅមិនអាចសុំការបកស្រាយពីនាយ ក្រឹមយ៉ាងណានោះទេ ខណៈមិនអាចទំនាក់ទំនងបាន ។


Post a Comment