Header Ads

ad

អត្ថប្រយោជន៍​នៃ ទឹកដូង



ទឹកដូង​ប្រើ​ជា​ទឹក ឬ​ភេសជ្ជៈ​ធម្មជាតិ​ញ៉ាំ​បំបាត់​ការ​ស្រេកទឹក និង​ជួយ​ឲ្យ​យើង​មាន​ថាមពល មាន​កម្លាំងកំហែង​ពេល​ហេវ​ហត់ ដូច​ញ៉ាំ​ភេសជ្ជៈ​ពៅ​នោះ​ដែរ ។ ទឹកដូង​ជួយ​រក្សា​ទម្ងន់ និង​រូបរាង​កាយ​ឲ្យ​ស្ដើង​ស្អាត​មិន​លូតលាស់​ការ​ឡើង​ទម្ងន់ វា​អាច​ជួយ​សម្រក​ទម្ងន់ ដោយសារ វា​មាន​ជាតិ​កាឡូរី​តិច​។ ទឹកដូង​ផ្នែក​វេជ្ជសាស្ត្រ គេ​អាច​ប្រើ​ជំនួស​ទឹក​សេរ៉ូម​បាន សម្រាប់​ព្យាបាល​អ្នកជំងឺ រាគ​រូស​ខ្លាំង ឬ​ក្អួតចង្អោរ​។



ទឹកដូង​គឺ​សំបូរ​ដោយ​អាហារ​បំប៉ន fiber វីតាមីន C ,​ជាតិ​ខនិជ (​ម៉ាញេ​ស្សូម ប៉ូ​តា​ស្យូ​ម​) និង​ម៉ូ​ណូ​អាស៊ី​ដ​ជាដើម ដែល​អាច​ជួយ​ដល់​ស្បែក កាត់​បន្ថយ​ការ​កើត​មុន ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំង​នឹង​ជំងឺ​គ្រុនផ្ដាសាយ និង​ជំងឺ​ផ្សេង​ៗ​ទៀត​មួយ​ចំនួន​។ នៅ​ប្រទេស​ខ្មែរ​យើង ដំណាំ​នេះ​ងាយ​ដាំ ណាស់ ហើយ​ក៏​មាន​លក់​យ៉ាង​សម្បូរ​បែប ដែល​ងាយ​ឲ្យ​លោក​អ្នក​ងាយ​មានឱកាស​ពិសារ​៕