Header Ads

ad

បែកធ្លាយ​រូបរាង​ទូរស័ព្ទ​ថ្មី Huawei Mate 10 រួមជាមួយ​លក្ខណៈពិសេសៗ​មួយចំនួន​



តាម​ប្រភព​បែកធ្លាយ​បានឱ្យដឹងថា រូបភាព​ទាំងនេះ​ត្រូវបាន​ថត​ចេញពី​វីដេអូ​មួយ ដែល​បង្កើតឡើង​ដោយ​អ្នក​រចនា​ម៉ូត​ទូរស័ព្ទ​ម្នាក់​។ នេះ​គ្រាន់តែ​ជា​ទូរស័ព្ទ​គំរូ Huawei Mate 10 មិនមែនជា​ទូរស័ព្ទ​ពិត​ទេ​។ គេ​បង្កើត​វីដេអូ​ខាងលើនេះ​ដើម្បីឱ្យ​កាន់តែច្បាស់​ថា​តើ​ទូរស័ព្ទ​នេះ​អាច​មើលទៅ​មាន​រាង​ដូចម្តេច​។​

​ការបង្ហាញ​ជា​លើកដំបូង​នូវ​អ្វីដែល​ហាក់ដូចជា​ស្មា​ត​ហ្វូ​ន​បន្ទាប់​របស់​ក្រុមហ៊ុន Huawei គឺ Mate 10 ដែល​ទើបតែ​មកដល់ ហើយ​ពួកវា​មើលទៅ​ពិតជា​ស្អាត​ខ្លាំងណាស់​។ Huawei Mate 10 នឹង​ក្លាយជា​ទូរស័ព្ទ​ប្រភេទ​ផា​ប្លេ​ត (Phablet) ផ្ទៃ​អេក្រង់​រាង​ទេរ​បន្តិច​លើកដំបូង​របស់​ក្រុមហ៊ុន ជាមួយ​អេក្រង់​ទំហំ ៦,១ អ៊ី​ញ គុណភាព​រូបភាព​ប្រភេទ Quad HD ។​

​ផ្នែក​ខាងក្រោយ​បង្ហាញ​ពី​ពី​ការដំឡើង​កាមេរ៉ា​ពីរ​ដែលមាន​កញ្ចក់ Leica ពន្លឺ LED ពីរ​និង OIS (​ការរក្សា​លំនឹង​រូបភាព​បែប​អុ​ប​ទិ​ក​)​។ ឧបករណ៍​ចាប់​សញ្ញា (Sensor) ស្នាម​ម្រាមដៃ​ត្រូវបាន​ដាក់​នៅ​ខាងក្រោម​កាមេរ៉ា​ធំ ដោយសារតែ​ទូរស័ព្ទ​នេះ​មិនមាន​ប៊ូ​តុង Home នៅ​ផ្នែក​ខាងមុខ​ទេ ហើយ​ក្រុមហ៊ុន Huawei មិនអាច​ដាក់​វា​នៅក្រោម​ការ​អេក្រង់​បានទេ​។​

​គួរឱ្យ​ស្តាយ ផ្នែក​ខាងលើ​នៃ​ទូរស័ព្ទ​មិនត្រូវ​បានបង្ហាញ​នៅក្នុង​រូបភាព​ទាំងនេះ​ទេ ដូច្នេះ​វា​មិនអាច​ទៅរួច​ទេ​ដែល​និយាយថា Mate 10 មាន​រន្ធ​ដោត​អូ​ឌី​យ៉ូ ៣,៥ មិ​លី្ល​ម៉ែត្រ ប៉ុន្តែ​មាន​ប្រភេទ USB ប្រភេទ C នៅ​ផ្នែក​ខាងក្រោម រួមជាមួយ Speaker ចំនួន ២​។​

​នៅ​ខាងក្នុង ទូរស័ព្ទ Huawei Mate 10 ត្រូវបាន​គេ​និយាយថា​នឹង​បំពាក់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Kirin 970 ដ៏​មាន​អនុភាព ជាមួយនឹង RAM ទំហំ ៦GB និង​អង្គ​ចងចាំ ៦៤GB ។ ផា​ប្លេ​ត​នេះ​នឹង​ត្រូវបាន​បំពាក់​ដោយ​ថ្ម​កម្លាំង ៤០០០ មិ​ល្លី​អំពែរ​ម៉ោង (mAh) ហើយនឹង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat ថ្មី​សន្លាង​។​

​តម្លៃ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​របស់​ក្រុមហ៊ុន Huawei មួយ​នេះ​ត្រូវគេ​រំពឹងថា​នឹងមាន​តម្លៃ​លើសពី ១.០០០ ដុល្លារ ដែលជា​រឿង​គួរឱ្យ​អស់សំណើច​បន្តិច ដូច្នេះ​យើង​គួរ​រង់ចាំ​ព័ត៌មាន​ផ្លូវការ​ចេញពី​ក្រុមហ៊ុន​សិន ចាំ​ជឿជាក់​លើ​តម្លៃ​ចចាមអារ៉ាម​នេះ​៕