ចិនដាក់ឱ្យប្រើរោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកធំជាងគេបំផុតនៅលើពិភពលោក

រោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកធំជាងគេបំផុតនៅលើពិភពលោកដែលមានបន្ទះសូឡាចំនួន ១៦០.០០០ បន្ទះ និង សមត្ថភាព ៤០ មេហ្កាវ៉ាត់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុងហ័យណាន ខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន។ វេបសាយ Cankaoxiaoxi.com បានរាយការណ៍នៅថ្ងៃទី ១៥ ខែសីហាថា រោងចក្រនេះអាចផ្គត់ផ្គង់អគ្គិសនីដល់មនុស្សចំនួន ១៥.០០០ គ្រួសារ។

រោងចក្រថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកនេះបានជួយសន្សំសំចៃប្រាក់យ៉ាងច្រើន ដោយមិនបានសង់លើដីដ៏ថ្លៃនិងផលិតបានថាមពលអគ្គិសនីច្រើនជាង បើប្រៀបធៀបទៅនឹងរោងចក្រ ដែលសាងសង់នៅលើដី។ ប្រព័ន្ធទឹកត្រជាក់នៅក្រោមបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនិងវត្តមាននៃធូលីដីតិចតួច បានរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពបង្កើតថាមពលរបស់រោងចក្រនេះ។
ទោះយ៉ាងណា រោងចក្រអណ្តែតទឹកមានចំនួនតិចតួចនៅឡើយ ព្រោះតម្លៃសាងសង់និងប្រតិបត្តិការមានខ្ពស់ជាងរោងចក្រដែលសង់នៅលើដី។

បន្ទះស្រូបពន្លឺព្រះអាទិត្យការពារជ្រាបទឹកទាំងនេះ ត្រូវបានប្រើដើម្បីទប់ស្កាត់ការជ្រាបទឹកចូលនាំឱ្យខូច។ លើសពីនេះទៀត សារ៉ាយសមុទ្រនៅខាងក្រោមបន្ទះសូឡាទាំងនេះ ត្រូវតែសម្អាតជារៀងរាល់ថ្ងៃដើម្បីធានាសុវត្ថិភាពនៃឧបករណ៍៕
Post a Comment