Header Ads

ad

ស្អាតកប់ជាមួយនឹង Galaxy Note 8 ពណ៌អ័រគីដេប្រផេះ (Orchid Gray)!​ ប្រផេះទាំងប៊ិច S-Pen ទៀត

មិនដល់ 24ម៉ោងទៀតទេ កំពូលស្មាតហ្វូន Galaxy Note 8 នឹងត្រូវបានប្រកាសជាសាធារណៈហើយ។ ប៉ុន្ដែ ទោះជាយ៉ាងណាការបែកធ្លាយនៅតែបន្ដមានដដែល ដោយលើកនេះយើងទទួលបានពីលោក Evan Blass ទាក់ទងទៅនឹង Note 8 ពណ៌អ័រគីដេប្រផេះ (Orchid Gray)។ បន្ថែមពីនេះ យើងក៏សង្កេតឃើញមានកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ និង sensor ស្កេនស្នាមក្រយ៉ៅដៃមួយ អបដោយ LED Flash មួយគ្រាប់ផងដែរ។





គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Galaxy Note 8 នឹងមានអេក្រង់ទំហំ 6.3អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 1440 x 2960។ សម្រាប់បន្ទះឈីបវិញ នឹងបំពាក់ដោយប្រភេទ Snapdragon 835 សម្រាប់ទីផ្សារសហរដ្ឋអាមេរិច និង Exynos 8895 SoC សម្រាប់ទីផ្សារផ្សេងៗទៀត។ ចំពោះទំហំ RAM វិញគឺ 6GB និងអង្គផ្ទុកទិន្នន័យ 64GB។ ទាក់ទងទៅនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយនឹងមានទំហំ 12MP ជាមួយនឹងមុខងារទប់លំនឹង OIS និង Zoom 2x ឯកាមេរ៉ាមុខនឹងមានទំហំ 8MP សម្រាប់ថត selfie និង Video chat។ យ៉ាងណាមិញ សម្រាប់ថាមពលថ្មគឺមានទំហំ 3,300mAh និងដំណើរការដោយប្រព័ន្ធ Android Nougat។


ប្រភព៖ phonearena